Wednesday, July 30, 2014

កាមេរ៉ា​ Nikon​ម៉ូ​ដែល D 5100 ( Nikon D5100 DSLR )

( Nikon D5100 DSLR )

កាមេរ៉ា​ចេញ​ថ្មី Nikon D5100 DSLR, 16.2 megapixel, 1080p video recordingអ្នក​ចូលចិត្ដថ​ត​រូប​
ច្រើន​គ្នា​ចង់ឃើញ​កាមេរ៉ា ដែលមាន​គុណភាព​ខ្ពស់ ប្រភេទ DSLR អាច​ថតរូប​បាន​ច្បាស់​ល្អ មាន

តម្លៃ​ត្រឹម​ក្រោម ១០០០ ដុល្លារ​, ពេលនេះ​ការទន្ទឹងរង់ចាំ​នោះបាន​មកដល់​ហើយ​​ព្រោះ​ក្រុមហ៊ុន​នី​ខុន
( Nikon ) ទើបបាន​ប្រកាស​ចេញលក់​កាមេរ៉ា​ម៉ូ​ដែល​មួយ​ថ្មី​ទៀត ដែលមាន​តម្លៃ​ក្នុង​រង្វង់​ត្រឹមតែ
៨៩៩.៩៥​ដុល្លារ​តែប៉ុណ្ណោះ នេះ​គឺជា​ដំណឹង​មួយ​យ៉ាង​ល្អ​បំផុត​សម្រាប់​អ្នក​ដែលមាន​អាជីព​ជា
​អ្នក​ថតរូប និង​ជា​អ្នក​ចូលចិត្ដថ​ត ។​
​ ​យើង​ទើប​ទទួលបាន​ព័ត៌មាន​ច្បាស់លាស់​មួយចំនួន​ស្ដីពី​ម៉ូ​ដែល​ចេញ​ថ្មី​នេះ​​នី​ខុន​ឌី​៥១០០ វា​មាន
គុណ​ភាព​រូប​រហូត​ដល់ ១៦.២ មេ​ហ្កា​ភី​ក​ស៊ឺ​ល​, មាន​អេក្រង់​អាច​បើក​ចេញ​បត់​
​ត្រឡប់​បែរ​បាន​គ្រប់​មុំ​ទំហំ ៣​អ៊ី​ញ​, មាន​កម្រិត ISO ចាប់ពី ១០០ ដល់ ៦៤០០ ចំណែក​ឡេ​នស៍​របស់​វា​
មាន​កម្រិត​ចម្ងាយ​ស្មើ ១៨-១០៥​ម​.​ម អាច​ថត​វី​ឌី​អូ​ខ្នាត ហេច​ឌី ១០៨០​ភី ( HD 1080p video ) ក្នុង​
ល្បឿន​៣០​ប៉ុស្ដិ៍ និង​២៤​ប៉ុស្ដិ៍ ក្រៅពីនេះ​ក្រុមហ៊ុន​នី​ខុន​ក៏បាន​ប​ញេ្ច​ញ​មីក្រូហ្វូន​ថ្មី​មួយ​ស្របពេល​គ្នា​ដែរ ម៉ូ​ដែល​
ME-1 សម្រាប់​កាមេរ៉ា​នេះ ដើម្បីឱ្យ​ការថត​វី​ឌី​អូ​ដែល​មានគុណ​ភាពល្អ​រួចទៅហើយ អាច​ថត​បាន​ទាំង​សម្លេង​
ច្បាស់​ល្អ​រួមគ្នា​ផងដែរ​, មីក្រូហ្វូន​នេះ​មានតម្លៃ ១៥៩.៩៥​ដុល្លារ ។​
​ ​កាមេរ៉ា​ចេញ​ថ្មី​នេះ និង​ត្រូវ​ចេញលក់​ជា​សាធារណៈ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​នេះហើយ មុខងារ​ប្រើការ​ផ្សេងទៀត​
របស់​កាមេរ៉ា​នេះ​មាន​ដូចខាងក្រោម​នេះ ។
សមាសធាតុរបស់វា៖
​ ​- 16.2 meapixels DX-format CMOS sensor
​ ​- EXPEED 2 image processing engine
​ ​- 3.0-inch vari-angle (920k dots) LCD
​ ​- ISO 100-6400 (extendable up to 25600)
​ ​- D-Movie : 1920 x 1080 229.97,25,23.976fps; 1280 x 720 @59.94, 50fps
​ ​- 11-point Autofocus system
​ ​- Improved AF-F in-movie focusing
​ ​- Single SD memory card slot​
តំលៃប្រហែល 1000$

0 comments:

Post a Comment